Tuesday, July 20, 2010

៚ iPad មកដល់ប្រទេសសឹង្ហបូរីនៅថ្ងៃសុក្រនេះ

សេចក្តីប្រកាសពត័មានធ្វើឡើងដោយ Apple​​​ បានថ្លែងថា iPad​ នឹងមានលក់នៅទីផ្សារ អាស៊ីប៉ាស៊ីហ្វិក​មាន New Zealand និង​ Hong Kong, ក៏ដូចជា Austria, Belgium, Ireland, Luxembourg, Mexico និង Netherlands។

ទាំង IPad Wifi និង Wifi+3G និងមានលក់នៅហាងដែលផ្តល់សិទ្ធិដោយ Apple។​មានតម្លៃ
ជាដុល្លាអាមេរិកប្រហាក់ប្រហែលដូចខាងក្រោម៖



* Wifi       (16GB- $530) និង (32GB- $639) និង (64GB- $748)
* Wifi+3G    (16GB- 675$) និង (32GB-$785) និង (64GB- $894)





សូមបញ្ជាក់ថានៅសឹង្ហបូរីក៏មានទីផ្សារមិនផ្លូវការមានលក់ iPad​ តាំងពីពេលដែលមានលក់នៅសហរដ្ធអាមេរិកនិងអូស្រ្តាលីប៉ុន្មានខែមុននេះមានតម្លៃខ្ពស់ជាង​ s$200​។

iPad ជាឧបករណ៏ដែលអ្នកអាចអាន​សៀវភៅនិង Internet ជាមួយ multi-touch(អាចបញ្ជារដោយប្រើម្រាមដៃច្រើន) មានប្រើនៅលើ iPhone និង iPod Touch។

Apple បញ្ជាក់ថា iPad និងមានលក់នៅបណ្តារប្រទេសផ្សេងៗទៀតនាចុងឆ្នាំនេះដំណាល់គ្នាជាមួយនិង iPhone 4 ដែលទើបនិងមានលក់។


ប្រភព៖ Channel News Asia

No comments:

Post a Comment

Note: Only a member of this blog may post a comment.