Thursday, August 5, 2010

លោកអ្នកអាច​ទាញយក Jolicloud ប្រព័ន្ធដំណើរការ(Operating System) ថ្មីសម្រាប់កុំព្យូទ័រ Netbook



ក្នុងពេលដែលខ្ញុំកំពុងរងចាំ Chrome OS (ប្រព័ន្ធដំណើរការណ៌សម្រាប់ Netbook ដែលផលិតដោយ Google) យើងបានទទួលដំណឹងពី  Jolicloud  ប្រព័ន្ធដំណើរការ(Operating System) ថ្មីសម្រាប់កុំព្យូទ័រ Netbook. មុននឹងលោកអ្នកធ្វើការទាញយកទៅសាកល្បងសុំសែ្វងយល់ពីលក្ខណះពិសេស*មួយចំនួនដូចខាងក្រោម៖

1. * រយៈពេលដំណើរការណ៌ដំបូងប្រហែលជា ៣០​ វិនាទីតាមការសាកល្បងរបស់យើង។ យើងមានអារម្មណ៌ថាលឿនជាងប្រព័ន្ធដំណើការណ៌ផ្សេងទៀត​ ហើយពិសេសការរចនាសាមញ្ញ

ទំព័រដំបូងពេល Bootup រួច

2. * ការរៀបចំប្រហាក់ប្រហែលទៅនឹងការរចនា Interface របស់ទូរស័ព្ទទំនើប (Smart Phone)
ទំព័រដំបូងបន្ទាប់ពី Log In

តាមការសាកល្បងប្រព័ន្ធដំណើការណ៌ថ្មីនេះធ្វើឲយើងចាប់អារម្មណ៌បំផុតនៅត្រង់ល្បឿន ក្នុងប្រើអ៊ីនធឺណែតលឿនជាងការប្រើនៅលើ Windows 7 សម្រាប់មាស៊ីនកុំព្យូទ័រតែមួយ។​

បើលោកអ្នកចង់សាកល្បង

លោកអ្នកអាចទាញយក (Download) file សម្រាប់ដំឡើងបានតាមរយៈទំព័រ Download ។ ប៉ុន្តែលោកអ្នកត្រូវទាយយក BitTorrent  មុនសិន។

របៀបក្នុងដំឡើងសូមមើល ៖
  1. សម្រាប់ដំឡើងដោយប្រើ File Setup (*.exe) [ជាភាសាអង់គ្លេស]
  2. សម្រាប់ដំឡើងដោយប្រើ Boot ពី flash drive (*.iso) [ជាភាសាអង់គ្លេស]

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.