អ្នកបំបែកប្រព័ន្ធដំណើរការ (iPhone Hacker) រកឃើញវិធី Jailbreak ថ្មី មានដំណឹងល្អទៀតហើយសម្រាប់អ្នកបំបែកប្រព័ន្ធដំណើរការ iPhone គ្រប់ទីកន្លែងប៉ុន្តែមិនមែនជាដំណឹងល្អសម្រាប់ក្រុម ហ៊ុន Apple នោះទេ។
ប៉ុន្មាននាទីក្រោយប្រព័ន្ធដំណើរការថ្មី iOS 4.1 បានដាក់បង្ហាញឲអ្នកប្រើប្រាស់ប្រើប្រាស់ អ្នកបំបែកប្រព័ន្ធដំណើរការក្រុម pod2g បានបង្ហាញពីការរកឃើញរបស់ពួកគេនូវ Boot rom ដែលមាននៅសឹងគ្រប់ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធដំណើរការណ៍ iOS ទាំងអស់។ដែលឧបករណ៍ទាំង នោះ មានដូចជា iPhone 4 និងiPod Touch ស៊េរ៉ីថ្មីឬឧបករណ៍ទាំងឡាយរបស់ Appleដែលបានបង្កើតឡើងមួយថ្មី ៨កញ្ញា។មានន័យថាតាមទ្រឹស្តីវាអាចធ្វើការ Jailbreakបាន។
កន្លងមកលោកអ្នកមើលឃើញថាមានផ្នែកជាច្រើននែឧបករណ៍ដំណើរការណ៍លើប្រព័ន្ធដំណើរការណ៍ iOS ដែលអ្នកបំបែកប្រព័ន្ធដំណើរការអាចប្រើជាមធ្យោបាយក្នុងការ Jailbreak ដែលផ្នែកទាំងនោះអាចRewriteបាន។ប្រសិនបើ អ្នកបំបែកប្រព័ន្ធដំណើរការធ្វើការកែរលើផ្នែកដែលមិនអាច Rewrite បាននោះគ្មានអ្នកណាអាចកែរប្រែរ ឧបករណ៍ដែលJailbreak ហើយនោះទេទោបីជា Apple ក៏ដោយ។
ប្រភព៖ Google News
No comments:
Post a Comment
Note: Only a member of this blog may post a comment.