Sunday, July 3, 2011
តើ Google+ អាចជំនួស Facebook បានដែរឬទេ?
កាលពីថ្ងៃអង្គារនេះ Google បានបង្ហាញនូវផលិត Social Network របស់ខ្លួនក្រោយពីបរាជ័យជំរុញ អោយអ្នកប្រើប្រាស់ ផលិតផល Googlewave និង Google Buzz រួចមក។ យ៉ាងណាមិញមានតែមនុស្សមួយក្រុមតូចប៉ុណ្នោះដែលអាចទទួលការអញ្ជើញពី Google+
បន្ទាប់មកកាលពីថ្ងៃពុធ មានអ្នកប្រើប្រាស់ Google+ មួយចំនួនដែលដឹងថាគេអាចផ្ញើការអញ្ជើញដោយមិនកំណត់តាមរយះ email. ចំណែកនៅតាមបណ្តាញ Social Network ដូចជា Twitter និង Facebook មានការ update status ស្តីអំពីការចង់បាន Google+ Account កាន់តែមានច្រើនឡើងៗ។
ភាពស្រដៀងគ្នានៅត្រង់ការរៀបចំ ប៉ុន្តែនៅពីក្រោយមានភាពខុសប្លែកគ្នាសំខាន់ៗបីយ៉ាង។ អ្នកនាំពាក្យ Google បានប្រាប់អោយដឹងថា Google+ មានគោលបំណងផ្តល់អោយអ្នកប្រើប្រាស់ចែករំលែកពត័មានសម្រាប់មួយក្រុមតូចដែលបានកំណត់ ជាជាងចែករំលែកពត័មានទៅកាន់មនុស្សទាំងអស់លើបណ្តាញរបស់ខ្លួនដូច Facebook.
ចំនុចដែលខុសពី Social Network ដទែទៀតនៅត្រង់ Google+ មិនផ្អែកលើទំនាក់ទំនងទៅមកនោះទេ ជំនួសមកវិញអ្នកប្រើប្រាស់បង្កើតជាក្រុមអោយអ្នកប្រើប្រាស់ដទែទៀតដែលហៅថា "Circle"។ អ្នកដែលជាមិត្តរបស់អ្នកមិនចាំបាច់អនុញ្ញាតិអោយអ្នកដាក់នៅក្នុង Circle នោះទេ។ មិត្តនាក់អាចមិនទទួលយកអ្នកដោយមិនអោយអ្នកដឹង។ កាលដាក់បញ្ជូលមិត្តអ្នកទាំងអស់នៅក្នុង Circle មួយមិនមានន័យថាពួកគេទាំងនោះបានភា្ជប់បញ្តាញរវាងគ្នាដូច Facebook Group នោះទេ។ Circle វាដូចគ្នានឹង Facebook List.
ចំនុចទី២ នៅពេលលោកអ្នកដាក់បង្ហាញនូវការ Update របស់លោកអ្នក ទំព័រ Stream ព្យាយាមអោយអ្នកជ្រើសរើសក្រុមនែមិត្តដែលលោកអ្នកចង់ចែករំលែកមុនពេលលោកអ្នក Update Status
ចំនុចទី៣ Google+ ខ្វះនៅប្រព័ន្ធទំនាក់ទំនងជាសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប៉ុន្តែអ្នកអាចប្រើ Stream ជំនួសដោយការឆ្លើយឆ្ចងគ្នាស្តិតនៅក្នុង Comment. វានៅមិនទាន់មាន Inbox ផ្សេងជំនួស Email Account.
ក្រៅពី Circle និង Stream, Google+ មានលក្ខណះសំខាន់ផ្សេងទៀតដូចជា៖ Sparks ដែលនឹងទាញយកនូវព័តមានដែលលោកអ្នកចាប់អារម្មណ៏ដោយស្វ័យប្រវត្តិ ហើយលោកអ្នកអាចចែករំលែកអោយមិត្តរបស់លោកអ្នកបាន។ Hangouts គឺជាប្រព័ន្ធជជែកវឺដេអូររហូតដល់គ្នា ១០នាក់។ លោកអ្នកក៏អាចបង្កើត Huddle ជាការជជែកកំសាន្តជាក្រុមជាអក្សរទៅកាន់ លេខទូរស័ព្ត។
Google+ App កម្មវិធីសម្រាប់ទូរស័ព្ត Android អាចអោយលោកអ្នក upload រូបភាពនិង វិដេអូរដោយផ្ទាល់ពីទូរស័ព្តដែ។ កម្មវិធីសម្រាប់ iPhone និងមកដល់ពេលឆាប់ៗនេះ។
គន្លឺពិសេសលោកអ្នកអាច Scroll up and down ដោយចុច j និង k នៅលើ Keyboard។
ការបង្ហាញពី Google+ មាននៅទីនេះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.