Friday, September 3, 2010

នាឪកាសគំរប់ខួបទីឆ្នាំទី២​របស់ខ្លួន Google Chrome​ ប្រកាសជាផ្លូវការណ៍នូវជំនាន់ទី៦

Google Chrome 6 ដែលខ្ញុំកំពុងសាកល្បង វាលឿនគួរឲកត់សំគាល់

ទោះបីជាចាប់តាំងពីវាដំណើរការល្អគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃជាមួយនិង Mac​ ការពីឆ្នាំមុនមក។ Google Chrome ជាជម្រើស Web browser សម្រាប់ខ្ញុំ។​ ចំពោះ​ Web Browser ដ៏ទៃកំពុងព្យាយាមកែរលំអរយ៉ាងណាក៏ដោយ​ Google Chrome នៅតែមានសន្ទុះលឿនជាង ដែរ។ហើយថ្ងៃនេះ ជាថ្ងៃគំរប់ខួបទីពីររបស់ សន្ទុះនៃការផ្លាស់ប្តូរនៅមិនទាន់ថយចុះនៅ ឡើយទេ។


Chrome 6 និយាយពីល្បឿន សាមញ្ញ និង​​សុវត្ថភាព

ក្រុមហ៊ុន​ Google បានដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ហើយនូវ Web broswer ដែលមាន ស្ថេរភាពនិងចុងក្រោយបំផុត Google Chrome 6 នាថ្ងៃនេះ។​យ៉ាងណាមិញវាមិនមានអ្វីភ្ញាក់ ផ្អើលទេសម្រាប់អ្នកបានប្រើប្រាស់ការសាកល្បងហើយនោះ ប៉ុន្តែវានូវតែមានចំនុចកត់ សំគាល់នៅត្រង់វាមានស្ថេរភាពសម្រាប់អ្នកប្រើប្រាស់ភាគច្រើន។



លោកអ្នកចាំទេកាលពី២ឆ្នាំមុននៅពេលដែល​ Google ប្រកាសគួរឲភ្ញាក់ផ្អើលថានឹងមាន​ Web browser ថ្មីសម្រាប់ពិភពលោកតាមរយះរូបគំនូរជីវចល។ ថ្ងៃបន្ទាប់យើងបានសាកល្បង Web browser ដែលការនោះវាជាកម្មវិធីសាកល្បងនូវឡើយ។ វាមានរូបរាងប្រហាក់ប្រហែលគ្នានិង Google Chrome 6 ដែរ ប៉ុន្តែជំនាន់ថ្មីនេះលឿន លឿនជាឆ្ងាយណាស់​(គ្រាន់តែបើកម្មវិធីក៏លឿន
ជាងWeb browser ផ្សេងៗដែរ)

តាមការអះអាងរបស់​ Google ថា Chrome ជំនាន់ថ្មីនេះលឿនជាង៣ដង​ បើប្រៀបនិង Chrome circa 2008 និយាយពីការធ្វើការជាមួយ Javascript។​ លក្ខណះសម្បត្តិមួយនេះវាប្រាកដណាស់ថាវា​នឹង​កា្លយជា Web browser ដែលលឿនជាគេ ហើយយើងទាំងអស់ក៏ទទួលបានផលពីវាផងដែរ។

ខ្ញុំមានអារម្មណ៍ថា Google Chrome ស្រាលដូច​ដែរកាលខ្ញុំធ្លាប់ប្រើ FireFox ដំបូងប្រៀបនិង Internet Explorer ។​​​ តាមការសង្កេតរបស់ខ្ញុំ Chromeមិនមានសញ្ញាណាបង្ហាញពីភាពយឺតយ៉ាវក្នុងការ អភិវឌ្ឈន៍​​ទេ។

សម្រាប់ការទាញយក (Download) សូមចូលទៅកាន់ទំព័រ Download ឬ​ក៏ធ្វើការ​ Update​ ដោយធ្វើតាម​លំដាប់ដូចរូបភាពខាងក្រោម៖



រីករាយថ្ងៃកំណើត Chrome.

ប្រភព៖ Google​ Chrome

No comments:

Post a Comment

Note: Only a member of this blog may post a comment.