Monday, September 13, 2010

អ្នកបំបែកប្រព័ន្ធដំណើរការ (iPhone Hacker) រកឃើញវិធី Jailbreak ថ្មី




អ្នកបំបែក​ប្រព័ន្ធ​ដំណើរការ​ (iPhone Hacker) រក​ឃើញ​វិធី Jailbreak ថ្មី មាន​ដំណឹង​ល្អ​ទៀត​ហើយ​សម្រាប់​អ្នក​បំបែក​ប្រព័ន្ធ​ដំណើរ​ការ iPhone គ្រប់​ទីកន្លែង​ប៉ុន្តែ​មិនមែន​ជា​ដំណឹង​ល្អសម្រាប់​ក្រុម ហ៊ុន Apple នោះទេ។

ប៉ុន្មាននាទី​ក្រោយ​ប្រព័ន្ធ​ដំណើរ​ការថ្មី iOS 4.1 បានដាក់បង្ហាញឲអ្នកប្រើប្រាស់ប្រើប្រាស់ អ្នកបំបែក​ប្រព័ន្ធ​ដំណើរការ​ក្រុម pod2g បាន​បង្ហាញ​ពី​ការ​រក​ឃើញ​របស់​ពួក​គេនូវ Boot rom ដែល​មាន​នៅ​សឹង​គ្រប់​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការណ៍ iOS ​ទាំងអស់។​ដែល​ឧបករណ៍​ទាំង នោះ មាន​ដូច​ជា iPhone 4 ​និង​iPod Touch ស៊េរ៉ីថ្មី​ឬ​ឧបករណ៍ទាំងឡាយរបស់ Apple​ដែល​បាន​បង្កើត​ឡើង​មួយ​ថ្មី ៨​កញ្ញា។​មាន​ន័យ​ថា​តាម​ទ្រឹស្តី​វា​អាច​ធ្វើ​ការ Jailbreak​បាន។

កន្លង​មក​លោក​អ្នក​មើល​ឃើញ​ថា​មាន​ផ្នែក​ជា​ច្រើន​នែ​ឧបករណ៍​ដំណើរការណ៍​លើ​ប្រព័ន្ធ​ដំណើរ​ការណ៍​​ iOS ​ដែល​អ្នកបំបែក​ប្រព័ន្ធ​ដំណើរការ​អាចប្រើ​ជាមធ្យោបាយ​ក្នុង​ការ ​Jailbreak ​ដែលផ្នែក​ទាំង​​នោះ​អាច​Rewrite​បាន។​ប្រសិន​បើ​ អ្នកបំបែក​ប្រព័ន្ធ​ដំណើរការ​ធ្វើ​ការ​កែរ​លើ​ផ្នែក​ដែល​មិន​អាច​ Rewrite បាន​នោះ​គ្មាន​អ្នក​ណា​អាច​កែរប្រែរ​ ឧបករណ៍​ដែល​Jailbreak ហើយនោះទេទោបីជា Apple ក៏ដោយ។

ប្រភព៖ Google News

No comments:

Post a Comment

Note: Only a member of this blog may post a comment.