Thursday, October 14, 2010

Google TV នឹងផ្លាស់ប្តូរនិយមន័យរបស់ទូរទស្សន៍

ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​ទូរទស្សន៍​បែប​ថ្មី​ដែល​ហៅ​ថា​ Google TV ។​ តាម​ពិត​ទៅ​វា​មានរយះ​ពេល៥​ខែ​ទៅ​ហើយ​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ Google បានប្រកាសទៅការពិភព​លោក​នាឪកាស Google I/O កន្លងមក​​ហើយ​ថ្ងៃ​នេះ យើង​ខ្ញុំ​រីក​រាយ​ក្នុងការបង្ហាញ​ពីដំណើរវិវឌ្ឍន៍និង​ណែនាំ​លោក​អ្នក​នូវផលិតផល​ថ្មីនេះ។

Google TV នឹង​ផ្លាស់ប្តូរមុខងារនិងការគិតរបស់​លោក​អ្នក​ចំពោះទូរទស្សន៍​ដែល​នៅ​នឹង​មុខ​លោក អ្នក​។ លោក​​អ្នក​​អាច​​ទស្សនា​អ្វី​ដែល​លោក​អ្នក​ចង់​មើល​ពី​​ប្រភព​ណា​ក៏​​ដោយ អ្វី​ៗ​ទាំង​អស់​មាន​នៅ​លើ​​ទូរទស្សន៍ HDTV​។​​​​ Google TV នឹង​​ផ្តល់​ជូន​លោក​អ្នក​នូវ​ការ​ទស្សនា​វីឌឺអូរ កម្មវិធី​សម្តែង​ផេ្សងៗ កម្មវិធី​​ដូច​ទូរស័ព្ទ គេហ​ទំព័រ​ទាំង​ពី​បណ្តាញ​អ៊ីន​ធឺ​​ណែត​ បន្ថែម​ពី​នេះ​លោក​​អ្នក​អាច​ទស្សនា​កម្មវិធី​ទូរទស្សន៍​ធម្មតា និង​ទស្សនា​តាម​រយះ​មាស៊ីន​ចាក​វីឌឺអូរ។

Google TV បានសហការណ៍ជាមួយដៃគូរធំៗដូចជា៖

  • Turner Broadcasting ដែលមានបណ្តាញទូរទស្សន៍ដូចជា TNT, TBS, CNN, Cartoon Network និង Adult Swim.
  • NBC Universal បណ្តាញ​ទូរទស្សន៍​ដែល​ផ្តល់​ព័ត៌​មាន​ទាក់​​ទង​ទៅ​នឹង​ពាណិជ្ជ​កម្ម​និង​ទី​ផ្សារ​ភាគ​ហ៊ុន ដែលមាន CNBC
  • HBO​ ទូរទស្សន៍ផ្តល់ជូននូវការទស្សនាភាពយន្ត
  • NBA ទូរទស្សន៍ផ្តល់ជូននូវពិន្ទុនៃការប្រកួតកីឡាផ្សេងៗ
  •  
    ក្រៅពីនេះលោកអ្នកអាចទស្សនាជាង ៧៥០០ ភាពយន្តដោយការជួលឬជាវ តាមតម្រូវការ​តាមរយះ Amazon Video On Demand។​ ចំណែកឯ Netflix ក៏ផ្តល់ផងដែរនូវការទស្សនាដោយមិន​កំណត់រាល់ ភាពយន្ត កម្មវិធីទូរទស្សន៍ផ្សេងដោយផ្តល់ទៅកាន់ទូរទស្សន៍ Google TV ។ 
    លោកអ្នកអាចទទួលយកផលប្រយោជន៍ពី Google TV ដោយ៖

    1. សម្រាប់​ទូរទស្សន៍​ជំនាន់​មុន (HDTV)​​ ដែលមាន HDMI លោក​ត្រូវ​ជាវ Logitech Revue Set top box ឧបករណ៍​បន្ថែម​ទៅ​ទូរទស្សន៍​លោកអ្នកកំពុងប្រើប្រាស់
      ឧបករណ៍បញ្ជារ និង Logitech Revue
    2. ជាវទូរទស្សន៍ថ្មីដែលមានកម្មវិធី Google TV ស្រាប់ (នៅលើទីផ្សារមានតែ SONY ទេនាពេលបច្ចុប្បន្ន)
    Sony Internet TV powered by Google TV
    និង ឧបករណ៍ចាក់ Sony Internet TV Blue-ray
    ការក្រោមនេះជាវីឌឺអូរបង្ហាញពីលក្ខណះសម្បត្តិរបស់ Google TV ៖



    ប្រភព៖ Google Blog

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.