Friday, September 30, 2011

Apple ចេញ​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នៅ​សប្ដាហ៍​ក្រោយ

សាន់ហ្វ្រាន់ស៊ីស្កូៈ ក្រុមហ៊ុន Apple មើល​ទៅ​ប្រហែល​ជា​​គ្រោង​ចេញ​បង្ហាញ​ទូរស័ព្ទ​ដៃ​​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​នៅ​សប្ដាហ៍​ក្រោយ ដែល​ក្រុម​អ្នក​វិភាគ​និយាយ​ថា ទូរស័ព្ទ​ដៃ​ iPhone ថ្មី​ដែល​គេ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​សារ​នេះ នឹង​មាន​អេក្រង់​ធំ​ជាង និង​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ជា​មួយ​សេវាកម្ម​កុំព្យូទ័រ​ពី​ចម្ងាយ។
ក្រុមហ៊ុន​ Apple នៅ​ថ្ងៃ​អង្គារ​(ថ្ងៃ​អង្គារ​នៅ​អាមេរិក) បាន​អញ្ចើញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឲ្យ​ចូល​រួម​ព្រឹត្តិកាណ៍​ពិសេស​មួយ ហៅ​ថា «Let’s talk iPhone» នៅ​ថ្ងៃ​ទី​០៤ ខែ​តុលា​ខាង​មុខ​នេះ នៅ​​ទីស្នាក់ការ​ធំ​របស់​ខ្លួន​នៅ​ទីក្រុង​ Cupertino រដ្ឋ​កាលីហ្វ័រញ៉ា ជា​ទីកន្លែង​ដែល​ក្រុមហ៊ុន​តែង​តាំង​ណែនាំ​នូវ​ផលិត​ផល​ចេញ​ថ្មីៗ​របស់​ខ្លួន​នៅ​តាម​ដង​ផ្លូវ​ធំៗ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។
លិខិត​អញ្ចើញ​នោះ មិន​បាន​បញ្ជាក់​នូវ​ព័ត៌មាន​លម្អិត​នោះ​ឡើយ ហើយ​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Apple មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ឡើយ។
លោក Mark McKechnie អ្នក​វិភាគ​នៅ Think Equity បាន​និយាយ​ថា​៖ «ព្រឹត្តិការណ៍​នោះ​គឺ​​សម្រាប់​បង្ហាញ​ទូរស័ព្ទ​ដៃ iPhone 5»។
ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី​នេះ នឹង​ក្លាយ​ជា​ផលិត​ផល​ដ៏​សំខាន់​លើក​ដំបូង​ដែល​ចេញ​លក់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Tim Cook ដែល​បាន​ចូល​កាន់​តំណែង​ជា​អគ្គ​នាយក​ពេញ​លេញ​បន្ទាប់​ពី​សហ​ស្ថាបនិក​ លោក Steve Jobs បាន​លា​លែង​កាល​ពី​ខែ​មុន។
គេ​មិន​ដឹង​ច្បាស់​ទេ​ថា តើ​លោក Jobs ដែល​បច្ចុប្បន្ន​គឺ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន Apple នោះ នឹង​មាន​វត្តមាន​នៅ​លើ​ឆាក​នោះ​ដែរ ឬ​យ៉ាង​ណា​នោះ​ឡើយ។
លោក McKechnie បាន​និយាយ​ថា​៖ «ទោះ​បី​ជា​ផលិត​ផល​ល្អ​មួយ​ក្ដី ទូរស័ព្ទ​ដៃ iPhone ៤ នា​ពេល​សព្វ​ថ្ងៃ​នេះ អាច​ប្រើ​បាន​ជា​មួយ​ការ​កែ​លម្អ​មួយ​ចំនួន។ យើង​និយាយ​អំពី​វា​​ថា វា​មាន​អេក្រង់​ធំ​ជាង មាន​ CPU ដល់​ទី​ពីរ​ដើម និង​ប្រហែល​ជា​មាន​ប្រព័ន្ធ​សម្រាប់​ភ្ជាប់​ជា​មួយ​នឹង​ប្រព័ន្ធ iCloud»៕ ប្រែ​សម្រួល ឌិត សុខធី


​ប្រភព៖ Phnom Penh Post


វីឌឹអូរបង្ហាញពី iPhone5

No comments:

Post a Comment

Note: Only a member of this blog may post a comment.