ភាគហ៊ុន RIM (Research In Motion) ក្រុមហ៊ុនផលិតទូរស័ព្ទ Blackberry បានកើនឡើង 3% បន្ទាប់ពី សារពត៌មាន Bloomberg រាយការណ៌ថាក្រុមហ៊ុននេះកំពុងតែនៅក្នុងដំណើរការគ្រោងនឹងសម្ភោធផលិតផលថ្មីមាន ឈ្មោះថា Blackpad ជាគួរប្រកួតជាមួយនិង iPad ដែលកំពុងជោគជ័យរបស់ Apple។
RIM ត្រូវបានទទួលការវាយប្រហារនៅក្នុងសង្រ្គាម Smart Phone យ៉ាងធ្ងន់ធ្ងរពី Android ដែលជាប្រព័ន្ធដំណើរការរបស់ទូរស័ព្ទគាំទ្រដោយ Google កំពុងមានសន្ទុះ និង Apple iPhone.
តែគេរំពឹងទុកថា RIM និងបង្ហាញពីប្រព័ន្ធដំណើរការណ៌ថ្មីទុរស័ព្ទរបស់ខ្លួននៅក្នុងឧកាសនាសប្តាហ៌ក្រោយនាទីក្រុង New York ជាមួយលក្ខណះសម្បត្តិតម្រូវតាមអ្នកប្រើប្រាសដូចជា កម្មវិធីចាក់ចម្រៀង និង កម្មវិធីបើកវិបសាយ ។
Blackpad ថ្មីរបស់ RIM និងមានទំហំប្រហាក់ប្រហែលនិងiPad មាន Bluetooth និង wifi. ហើយអាចប្រើជាឧបករណ៌ផ្សាយ wifi ទៅកាន់ Blackberry ផងដែរ។ ជាពិសេសនិងមានកាម៉េរាពីមុខ ដែលអ្នកកំពុងប្រើប្រាស iPad រំពឹងចង់បាន។
ទោះជាយ៉ាងណាមិនមានការប្រកាសជាផ្លូវការនៅឡើយទេពីក្រុមហ៊ុនថាតើរឿងនេះជាការពិតយ៉ាងណានោះទេ។ យើងនិងធ្វើការតាមដានជាមួយគ្នា។ យើងសង្ឍឹមថា iPad និងមានគូរប្រកួតប្រជែងដ៏ខ្លាំងមួយ។
source: Trade The Trend
ខ្ញុំចូលចិត្ត iPad ជាង៕
ReplyDelete