Saturday, July 31, 2010

RIM និងប្រកួតជាមួយ​ iPad Apple ដោយប្រើ Blackbook ឬ Blackpad

ភាគហ៊ុន ​RIM (Research In Motion) ក្រុមហ៊ុនផលិតទូរស័ព្ទ Blackberry​ បានកើនឡើង 3% ​បន្ទាប់ពី សារពត៌មាន Bloomberg រាយការណ៌ថាក្រុមហ៊ុននេះកំពុងតែនៅក្នុងដំណើរការគ្រោងនឹងសម្ភោធផលិតផលថ្មីមាន ឈ្មោះថា Blackpad ជាគួរប្រកួតជាមួយនិង iPad ដែលកំពុងជោគជ័យរបស់​ Apple។​


RIM ត្រូវបានទទួលការវាយប្រហារនៅក្នុងសង្រ្គាម Smart Phone យ៉ាងធ្ងន់ធ្ងរពី Android​​ ដែលជាប្រព័ន្ធដំណើរការរបស់ទូរស័ព្ទគាំទ្រដោយ Google កំពុងមានសន្ទុះ និង Apple iPhone.


តែគេរំពឹងទុកថា RIM និងបង្ហាញពីប្រព័ន្ធដំណើរការណ៌ថ្មីទុរស័ព្ទរបស់ខ្លួននៅក្នុងឧកាសនាសប្តាហ៌ក្រោយនាទីក្រុង New York ជាមួយលក្ខណះសម្បត្តិតម្រូវតាមអ្នកប្រើប្រាសដូចជា កម្មវិធីចាក់ចម្រៀង និង កម្មវិធីបើកវិបសាយ ។

Blackpad ថ្មីរបស់ RIM​ និងមានទំហំប្រហាក់ប្រហែលនិងiPad មាន Bluetooth និង wifi. ហើយអាចប្រើជាឧបករណ៌ផ្សាយ wifi​​ ទៅកាន់ Blackberry ផងដែរ។​ ជាពិសេសនិងមានកាម៉េរាពីមុខ​​ ដែលអ្នកកំពុងប្រើប្រាស iPad រំពឹងចង់បាន។

ទោះជាយ៉ាងណាមិនមានការប្រកាសជាផ្លូវការនៅឡើយទេពីក្រុមហ៊ុនថាតើរឿងនេះជាការពិតយ៉ាងណានោះទេ។​​ យើងនិងធ្វើការតាមដានជាមួយគ្នា។​ យើងសង្ឍឹមថា iPad និងមានគូរប្រកួតប្រជែងដ៏ខ្លាំងមួយ។

source: Trade The Trend

1 comment:

  1. ខ្ញុំចូលចិត្ត iPad ជាង៕

    ReplyDelete

Note: Only a member of this blog may post a comment.