យោងទៅតាមអ្នកវិភាគនៅ មជ្ឈមណ្ឌលស្រាវជ្រាវ Gartner ប្រព័ន្ធដំណើរការទូរសព្ទ Android OS ទូទាំងពិភពលោកលក់ដាច់ជាង Apple iPhone សម្រាប់ ឆមាសទី២ ឆ្នាំ២០១០ ហើយក្លាយជាប្រព័ន្ធដំណើរការទូរសព្ទលំដាប់ទី៣ បន្ទាប់ពី RIM និង Symbian។
ទូរសព្ទទំនើប 10.6 លានគ្រឿងកំពុងប្រើប្រាស់ប្រព័ន្ធដំណើរការដែលផលិតដោយ Google ត្រូវបានលក់ក្នុងឆមាសនេះ មានទំហំស្មើនិង 17.2 ភាគរយនៅក្នុងចំនែកទីផ្សារទូរសព្ទ។ ចំនែកឯ Apple លក់បាន 8.47 លានគ្រឿងក្នុងឆមាសនេះស្មើនិង 14.2 ភាគរយក្នុងចំនែកទីផ្សារទូរសព្ទ។
Android កំពុងបន្តរសន្ទុះរបស់ខ្លួនតាមក្រោយ RIM ក្រុមហ៊ុនផលិតបណ្តារទូរសព្ទ BlackBerry។ RIM លក់បាន 11.23 លានគ្រឿងស្មើនិង 18.2 ភាគរយក្នុងចំនែកទីផ្សារទូរសព្ទ។
ចំពោះប្រព័ន្ធដំណើរការទូរសព្ទ Symbian នៅតែនាំមុខគេក្នុងចំនែកទីផ្សារទូរសព្ទរហូតដល់ 41.2 ភាគរយបើទោះពីជាធ្លាក់គួរឲកត់សំគាល់ពី 51 ភាគរយបើប្រៀបធៀបនឹងឆមាសដដែលឆ្នាំមុន។
សម្រាប់ Windows Mobile កំពុងធ្លាក់ប្រជាប្រិយភាពប៉ុន្មានឆ្នាំមកនេះ នៅសល់ 5 ភាគរយលក់បាន 3.1 លានគ្រឿង។
សរុបមកទូរសព្ទទំនើបសម្រាប់ឆមាសនេះកើនឡើងពី 41 លានគ្រឿងទៅជិត 62 លានគ្រឿងពីមួយឆ្នាំទៅមួយឆ្នាំ៕
ប្រភព៖ Gartner
No comments:
Post a Comment
Note: Only a member of this blog may post a comment.