Tuesday, August 17, 2010
PayPal មកដល់ Android Market
មិនមានការភ្ញាក់ផ្អើលខ្លាំងទេចំពោះរឿងនេះដោយហេតុថាមានការលិចឭពីមុនរួចមក ហើយ។ ទោះយ៉ាងណាវាជារឿងមួយដែលនឹងផ្លាស់ប្តូររបៀបនៃការទិញកម្មវិធីនៅលើ Android Market។
សារពត៌មាន Bloomberg បានរាយការណ៌ថាក្រុមហ៊ុន Google កំពុងស្ថិតក្នុងការពិភាក្សាជាមួយក្រុមហ៊ុន PayPal (ក្រុមហ៊ុនផ្តល់សេវាទូរទាត់ការចំណាយប្រាក់តាមប្រព័ន្ធ អ៊ីនធឺណែត) អំពីការទូរទាត់រាល់ការទិញកម្មវិធីទូរសព្ទនៅលើ Android Market ដោយប្រើសេវាទូរទាត់ទូលំទូលាយនេះ។
សម្រាប់លោកអ្នកមិនទាន់ជ្រាបរឿងនេះ បច្ចុប្បន្ននេះការទូរទាត់សាចប្រាក់នៅលើ Android Market ធ្វើឡើងដោយប្រើសេវា Google Checkout (សេវាទូរទាត់ប្រាក់របស់ Google)។មានន័យថាអ្នកប្រើប្រាស់ដែលមិនមានគណនី មានការស្ទាក់ស្ទើនឹងបង្កើត ដូច្នោះគេក៏មិនអាចជាវកម្មវិធីទាំងនោះដែរ។
ការផ្តលឲមានសេវាទូរទាត់ប្រាក់តាមរយះ PayPal នឹងជួយដល់ Android Market ក្នុងការលក់ដល់អ្នកប្រើគណនី PayPal ជាង៨៧លានអ្នក ជាពិសេសចំពោះអ្នកមិនប្រើ Credit Card។ សេវាទូរទាត់ការចំណាយប្រាក់ PayPal អនុញ្ញាតិឲអតិថិជនប្រើគណនីសន្សំរបស់ពួកគេ ក្នុងពេលសេវា Google Checkout អាចឲលោកអ្នកប្រើបានតែ Debit ឬ Credit Card។
សារពត៌មាន Bloomberg បានរាយការណ៌ផងដែរថាប្រាក់ចំណូលពី Android Market នឹងចំណាយឲទៅ PayPal ដែលជាការប្រាក់លើកទឹកចិត្តសម្រាប់អ្នកផលិតកម្មវិធីក្នុងការចូលរួមបន្ថែមទៀតជាមួយ Android Market៕
តាមរយះ Mobile Crunch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.