Saturday, August 7, 2010
ចក្ខុវិស័យ Bill Gate ៖ ក្នុងរយះពេល ៥ឆ្នាំខាងមុខ ប្រព័ន្ធអប់រំដ៏ល្អបំផុតគឺចេញមកពី វិប (អ៊ីនធឺណែត)
"៥ឆ្នាំទៅមុខអ្នកនឹងអាចសែ្វងរកដោយសេរីនូវការបង្រៀនដ៏ល្អបំផុតនៅលើពិភពលោកតាមរយះវិប (អ៊ីនធឺណែត) " លោក Bill Gates ថ្លែងនៅក្នុងសន្និសិទ្ធ Techonomy នាទីក្រុង Lake Tahoe រដ្ធ Califonia កាលពីថ្ងៃម្សិលមិញ។លោកបន្តទៀតថា "វានឹងប្រសើរជាងសាកលវិទ្យាល័យណាទាំងអស់"។
ប៉ុន្តែលោកនៅតែគិតថា គ្រឹះស្ថានសិក្សាកំរិតដំបូងមានសារះសំខាន់ចំពោះកុមារ។ កុមារទាំងនោះនិងចំនាយពេលរហូតដល់ ៨០ភាគរយផ្តោតលើការសិក្សាដោយសារពួកគេមិនអាចធ្វើស្វ័យសិក្សានោះទេ។
លោកនិយាយលេងសើចថាសម្រាប់សាកលវិទ្យាល័យមិនចាំបាច់ត្រូវការទីតាំងធំនោះទេ លើកលែងតែធ្វើការជប់លៀង។
ចំនុចសំខានដែលលោកចង់បង្ហាញគឺថាវាជាការចំណាញច្រើននិងពិបាកណាស់ក្នុងការសិក្សាថ្នាក់ឧត្តម។ ហើយក្នុងពេលខាងមុខសាកលវិទ្យាល័យទាំងនោះនឹងចុះខ្សោយ ៥ដងបើប្រៀបនិងពេលបច្ចុប្បន្ន។
ចុងបញ្ចប់លោកបញ្ជាក់ថា បច្ចេកវិទ្យាគឺជាមធ្យោបាយតែមួយដែលអាចគ្រប់គ្រងការអប់រំជាមានស្ថេរភាព និងរីកចម្រើនបាន៕
ប្រភព៖ TechCrunch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.