Saturday, August 7, 2010
Sean Parker៖ Facebook នឹងនៅតែជាបណ្តាញទំនាក់ទំនងសាធារណះដ៏សំខាន់ក្នុងរយះពេល១០ឆ្នាំទៅមុខ
កាលពីម្សិលមិញនៅក្នុងសន្និសិទ្ធ Techonomy នាទីក្រុង Lake Tahoe រដ្ធ Califonia។ លោក David Kirkpatrick ធ្វើការសន្ទនាជាមួយនឹងលោក Reid Hoffman នឹង លោក Sean Parker អំពីអ្វីថ្មីបន្ទាប់ពី បណ្តាញទំនាក់ទំនងសាធារណះ ជាពិសេស Facebook។
លោក Parker ឆ្លើយលេងសើចភា្លមថា "បើខ្ញុំអាចឆ្លើយសំនួរនេះបាន លុះត្រាខ្ញុំប្រហែលជាកំពុងធ្វើការជាមួយបណ្តាញសាធារណះទាំងនោះហើយ"។ ប៉ុន្តែលោកបញ្ជាក់ថាគំនិតដែលថានឹងមានការគិតឃើញថាបច្ចេកវិទ្យាមានតែមួយនោះគឺមិនត្រឹមត្រូវទេ។ គំនិតដែលថាអ្វីៗផ្សេងទៀតនឹងមកបន្តបន្ទាប់និងសម្លាប់បច្ចេកវិទ្យាក្រោយៗនោះមានប្រភពពីសារពត៌មាន។
គាត់បានបន្តទៀតថា៖ វាច្បាស់ណាស់ថានឹងមានអ្វីផ្សេងទៀត(បច្ចេកវិទ្យា)និងមកដល់ពិភព Digital ក្នុងរយះពេល១០ឆ្នាំខាងមុខ។ ប៉ុន្តែគាត់មិនគិតថាវានឹងមានការផ្លាស់ប្តូរច្រើននោះទេចំពោះ Facebook ក្នុងរយះពេលនេះ។ អះអាងបែបនេះដោយហេតុថាបណ្តាញទំនាក់ទំនងសាធារណះផ្សេងៗទៀតក៏ស្ថិតនៅក្នុងទំនោរតែមួយដែល។
Hoffman បានថ្លែងផងដែរថា គាត់មិនគិតថា បណ្តាញទំនាក់ទំនងសាធារណះនឹងអស់ប្រជាប្រិយក្នុងរយះពេល១០ឆ្នាំខាងមុខនេះ។ "យើងរស់នៅក្នុងសង្គមបណ្តាញទំនាក់ទំនងសាធារណះ" គាត់បញ្ជាក់។
ប្រភព៖ TechCrunch
គេហទំព័រ: facebook.com
ទីតាំង: Palo Alto, California, សហរដ្ធអាមេរិច
រកឃើញ: ១ កុម្ភះ ២០០៤
ទុន: $836 លាន
Facebook គឺជាបណ្តាញទំនាក់ទំនងសាធារណះធំជាងគេលើពិភពលោក ជាមួយអ្នកប្រើប្រាស់ច្រើនជា ៥០០លាននាក់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.