ផលិតផល Tablet PC កុំព្យូទ័របន្ទះផ្សេងមានលក់លើទីផ្សារ |
យោងតាមរបាយការណ៍ពី iSuppli បានអោយដឹងថាផលិតផល iPad របស់ Appleនឹងនៅតែបន្តការ ត្រួតត្រាលើទីផ្សារ tablet (កុំព្យូទ័របន្ទះ) រហូតដល់ឆ្នាំ ២០១២។ នេះមានន័យថានៅមិនទាន់មានគូរ ប្រកួតប្រជែងដែលអាចដណ្តើមជ័យជំនិះពី Apple iPad នូវឡើយទេ។ បើទោះបីជាមានក្រុមហ៊ុន ព្យាយាមប្រកួតប្រជែងជាមួយ iPad ក៏ដោយ ក៏ការប្រឹងប្រែងទាំងនោះមិនមានផ្តល់លទ្ធផលស្មើនឹង ការចំនួនការលក់របស់ iPad ដែរ។
នាចុងឆ្នាំនេះ iPad នឹងត្រូវបានគេប៉ាន់ប្រមានថានឹងក្លាយជាអ្នកគ្រប់គ្រង់លើចំនែកទីផ្សារ tablet (កុំព្យូទ័របន្ទះ)ប្រមាន ៧៤.១ភាគរយ។ ហើយចំនែកទីផ្សារផ្សេងទៀតធ្លាក់លើផលិតផលផ្សេង ទៀត។ ការព្យាករណ៍សម្រាប់ឆ្នាំក្រោយបង្ហាញថា iPad នៅអាចរក្សាចំនែកទីផ្សារប្រហែលជា ៧០.៤ ភាគរយបើទោះជាធ្លាក់ចុះបន្តិចក៏ដោយប៉ុន្តែការលក់នៅតែល្អសម្រាប់ Apple។
សម្រាប់ក្រុមហ៊ុនផ្សេងទៀតត្រូវរងចាំឲទំនោរនៃ iPad ធ្លាក់ចុះសិនទើបអាចបង្កើនការលក់របស់ខ្លួន។ ការភ័យខ្លាច់របស់ Apple គឹ HP (Hewlett-Packard) ដែលនឹងអាចនាំមកនូវផលិតផលថ្មីរបស់ខ្លួននា ឆ្នាំក្រោយនេះ។ មូលហេតុនោះមកពី HP បានទិញយកក្រុមហ៊ុន Palm ដែលផលិត WebOS ។ មួយវិញទៀតប្រទេសឥណ្ឌាប្រកាសថានឹងចេញ tablet (កុំព្យូទ័របន្ទះ)របស់ខ្លួនក្នុងតំលៃ ៣៥ ដុល្លា ដែលមិនទាន់បង្ហាញពីលក្ខណះសម្បត្តិនៅឡើយទេ។ ផលិតផល Lenovo's U1 table/laptop ដែល គ្រោងចេញលក់ឆ្នាំនេះបានមកដល់ធ្នើរ ហើយដែលកំពុងត្រូវទទួលការរិះគន់អំពីល្បឿន ត្រូវបានគេ និយាយថាមិនមានជា iPad៕
ប្រភព ៖ Google Tech News
No comments:
Post a Comment
Note: Only a member of this blog may post a comment.