Tuesday, August 31, 2010
MySpace ព្យាយាមបំពុល Facebook តាមរយះ Sync (ការចម្លងដោយស្វ័យប្រវត្តិ)
Myspace កំពុងបញ្ចេញផលិតផលថ្មីមួយឈ្មោះ Facebook sync នៅថ្ងៃនេះ ដែលផលិតផលថ្មីនេះ និងអនុញ្ញាតិអោយអ្នកប្រើប្រាស់ MySpace អាចធ្វើការចម្លងរាល់ការ Update Status ទៅកាន់ទំព័រ ឬ ប្រវត្តិ Facebook របស់ខ្លួន។ ដូចគ្នានេះដែរមានផលិតផលចម្លងរាល់ការ Update Status ទៅកាន់ Twitter ផងដែរ។
នៅពេលលោកអ្នកភ្ជាប់ផលិតផលថ្មីនេះ លោកអ្នកអាចធ្វើការ Update Status លើ MySpace នោះវានឹងធ្វើការ Update Status ដោយស្វ័យប្រវត្តិនៅលើ Facebook ទៅកាន់មិត្តរបស់លោកអ្នកទាំងអស់។ ចំនុចឆ្នះរបស់ MySpace គឺនៅត្រង់ការកើនឡើងនៃចំនួនអ្នកតន្រ្តីនៅលើកម្មវិធីរបស់ខ្លួន ដែលពួកគេ អាចចែករំលែក Status បានទាំងពីរ។
វាមិនមានជាការចម្លងទាំងសងខាងនោះទេ មានន័យថា នៅពេលលោកអ្នក Update Status នៅលើ Facebook វាមិនធ្វើការ Update Status នៅលើ MySpace នោះទេ។ យ៉ាងណាមិញ នៅពេល វាអាចធ្វើការចម្លងទាំងសងខាងនោះ នឹងមានការ Update Status កាន់តែច្រើនឡើងៗ ។ យើងសង្កេតឃើញថា Yahoo បានភ្ជាប់ខ្លួនទៅកាន់ Facebook ចម្នែកឯ AOL បានភ្ជាប់ខ្លួនទៅកាន់ Twitter និង Facebook សម្រាប់កម្មវិធី Chat របស់ខ្លួន AIM ជាមួយការចម្លងទាំងសងខាង.
ប្រភព ៖ Google News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.