Tuesday, September 21, 2010

តើលោកអ្នករៀបចំខ្លួនហើយឬនៅសម្រាប់ BarCamp នាចុងសប្តាហ៍នេះ?

BarCamp Phnom Penh 3 (2010) នឹងមកដល់នាចុងសប្តាហ៍នេះហើយ។ ដូច្នេះអ្នកត្រូវរៀបចំខ្លួន​ជា មួយ​នឹង​គំនិតដែលត្រូវចែករំលែក​ ប្រធានបទ​ កុំព្យូទ័រយួរដៃ និងគ្រឿងបរិក្ខារផ្សេងៗផង។



អ្វីទៅជា BarCamp Phnom Penh ២០១០?

BarCamp Phnom Penh 2010 គឺ​ជា​ព្រឹត្តិការណ៍​ជួបជុំ​គ្នា​រយៈពេល​២​ថ្ងៃ ដើម្បី​ចែករំលែក ចំណេះដឹង និង​បទពិសោធន៍​ផ្សេងៗ ដែល​ទាក់ទង​ទៅ​នឹង បច្ចេកវិទ្យា មធ្យោបាយ​ទំនាក់ទំនង និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ។ ការ​ជួបជុំ​គ្នា​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ អ្នក​ជំនាញ​កុំព្យូទ័រ អ្នក​ធុរកិច្ច​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា អ្នក​អភិវឌ្ឍន៍​វិបសាយ និង​កម្មវិធី​កុំព្យូទ័រ អ្នក​គ្រប់គ្រង​សន្តិសុខ​ព័ត៌មានវិទ្យា អ្នកសារព័ត៌មាន​សង្គម សហគ្រិន​វ័យក្មេង ព្រមទាំង​និស្សិត​ជា​ច្រើន​ទៀត។



មានអ្វីខ្លះនៅ BarCamp Phnom Penh 3​ នាឆ្នាំនេះ?
  • មានប្រហែលជា ៩០ប្រធានបទ
  • មានកិច្ចពិភាក្សាធំៗពីរ ៖ "អនាគតនៃទីផ្សារកម្មវិធីរបស់ប្រទេសកម្ពុជា - ការដាក់បញ្ចូលភាព​វៃឆ្លាត​និង​ភាព​ឆ្នៃ​ប្រឌិត​ទៅ​ក្នុង​ការងារ" និង​មួយ​ទៀត "ការ​ចាប់​ផ្តើម​អាជីវកម្ម​បច្ចេកវិទ្យា​និង​ពត៌មានវិទ្យានៅកម្ពុជា"
  • ការប្រកួតស្នារដៃរូបថតនិងអត្តសញ្ញាណអាជីវកម្មជាមួយនិងរង្វាន់
  • ការផ្តល់ជូន អាយឺត BarCamp (អ្នកមកមុនបានមុន)
  • ផ្តល់ជូនភេសជ្ចៈ Coke និងនំ​បាំងដាក់សាច់ (មានកំណត់)
  • កិច្ចពិភាក្សាដោយសេរីជាមួយអ្នកជំនាញ
  • ការបង្កើតទំនាក់ទំនង
  • ផ្តល់ជូនដោយអត់គិតថ្លៃនូវវត្ថុមួយចំនួន
  • ការចាប់វង្វាន់
  • ល្បែងផ្សេងៗ
  • និង ផ្សេងៗទៀត។ល៕

ពត័មានលម្អិតសូមចុចត្រង់នេះ


 ប្រភព៖ barcampphnompenh.org

1 comment:

  1. I went there both days but I was not lucky to find a parking space. So just came back home without any participation.

    2 years problem with parking...lolz I was lucky for BarcampPP1 though...

    ReplyDelete

Note: Only a member of this blog may post a comment.