Monday, August 16, 2010

Android លក់ដាច់ជាង iPhone ទូទាំងពិភពលោកកាលពីឆមាសមុន

យោងទៅតាមអ្នកវិភាគនៅ មជ្ឈមណ្ឌលស្រាវជ្រាវ Gartner​ ប្រព័ន្ធដំណើរការទូរសព្ទ Android OS ទូទាំងពិភពលោកលក់ដាច់ជាង Apple iPhone សម្រាប់ ឆមាសទី២ ឆ្នាំ២០១០​ ហើយក្លាយជាប្រព័ន្ធដំណើរការទូរសព្ទលំដាប់ទី៣ បន្ទាប់ពី RIM និង Symbian។​

ទូរសព្ទទំនើប 10.6 លានគ្រឿងកំពុងប្រើប្រាស់ប្រព័ន្ធដំណើរការដែលផលិតដោយ Google ត្រូវបានលក់ក្នុងឆមាសនេះ មានទំហំស្មើនិង 17.2 ភាគរយនៅក្នុងចំនែកទីផ្សារទូរសព្ទ។ ចំនែកឯ Apple លក់បាន 8.47 លានគ្រឿងក្នុងឆមាសនេះ​ស្មើនិង 14.2 ភាគរយក្នុងចំនែកទីផ្សារទូរសព្ទ។

Android កំពុងបន្តរសន្ទុះរបស់ខ្លួនតាមក្រោយ RIM ក្រុមហ៊ុនផលិតបណ្តារទូរសព្ទ BlackBerry​។ RIM លក់បាន 11.23 លានគ្រឿង​ស្មើនិង 18.2 ភាគរយក្នុងចំនែកទីផ្សារទូរសព្ទ។

ចំពោះប្រព័ន្ធដំណើរការទូរសព្ទ Symbian នៅតែនាំមុខគេក្នុងចំនែកទីផ្សារទូរសព្ទរហូតដល់ 41.2 ភាគរយបើទោះពីជាធ្លាក់គួរឲកត់សំគាល់ពី 51 ភាគរយបើប្រៀបធៀបនឹងឆមាសដដែលឆ្នាំមុន។

សម្រាប់ Windows Mobile កំពុងធ្លាក់ប្រជាប្រិយភាពប៉ុន្មានឆ្នាំមកនេះ នៅសល់ 5 ភាគរយលក់បាន 3.1 លានគ្រឿង​។



សរុបមកទូរសព្ទទំនើបសម្រាប់ឆមាសនេះកើនឡើងពី 41 លានគ្រឿងទៅជិត 62 លានគ្រឿងពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ Gartner

No comments:

Post a Comment

Note: Only a member of this blog may post a comment.