Tuesday, August 17, 2010

PayPal មកដល់ Android Market


មិនមានការភ្ញាក់ផ្អើលខ្លាំងទេចំពោះរឿងនេះដោយហេតុថាមានការលិចឭពីមុនរួចមក ហើយ។​ ទោះយ៉ាងណាវាជារឿងមួយដែលនឹងផ្លាស់ប្តូររបៀបនៃការទិញកម្មវិធីនៅលើ​ Android Market។

សារពត៌មាន Bloomberg បានរាយការណ៌ថាក្រុមហ៊ុន Google កំពុងស្ថិតក្នុងការពិភាក្សាជាមួយក្រុមហ៊ុន PayPal (ក្រុមហ៊ុនផ្តល់សេវាទូរទាត់ការចំណាយប្រាក់តាមប្រព័ន្ធ អ៊ីនធឺណែត) អំពីការទូរទាត់រាល់ការទិញកម្មវិធីទូរសព្ទនៅលើ Android Market ដោយប្រើសេវាទូរទាត់ទូលំទូលាយនេះ។​

សម្រាប់លោកអ្នកមិនទាន់ជ្រាបរឿងនេះ បច្ចុប្បន្ននេះការទូរទាត់សាចប្រាក់នៅលើ Android Market ធ្វើឡើងដោយប្រើសេវា Google Checkout (សេវាទូរទាត់ប្រាក់របស់ Google)។​មានន័យថាអ្នកប្រើប្រាស់ដែលមិនមានគណនី​ មានការស្ទាក់ស្ទើនឹងបង្កើត ដូច្នោះគេក៏មិនអាចជាវកម្មវិធីទាំងនោះដែរ។

ការផ្តលឲមានសេវាទូរទាត់ប្រាក់តាមរយះ PayPal នឹងជួយដល់​ Android Market ក្នុងការលក់ដល់អ្នកប្រើគណនី PayPal ជាង៨៧លានអ្នក ជាពិសេសចំពោះអ្នកមិនប្រើ Credit Card។​ សេវាទូរទាត់ការចំណាយប្រាក់ PayPal អនុញ្ញាតិឲអតិថិជនប្រើគណនីសន្សំរបស់ពួកគេ​ ក្នុងពេលសេវា Google Checkout អាចឲលោកអ្នកប្រើបានតែ Debit ឬ Credit Card។

សារពត៌មាន Bloomberg បានរាយការណ៌ផងដែរថាប្រាក់ចំណូលពី Android Market នឹងចំណាយឲទៅ PayPal ដែលជាការប្រាក់លើកទឹកចិត្តសម្រាប់អ្នកផលិតកម្មវិធីក្នុងការចូលរួមបន្ថែមទៀតជាមួយ Android Market៕

តាមរយះ​ Mobile Crunch

No comments:

Post a Comment

Note: Only a member of this blog may post a comment.