Saturday, August 7, 2010

ចក្ខុវិស័យ Bill Gate ៖​ ក្នុងរយះពេល ៥ឆ្នាំខាងមុខ ប្រព័ន្ធអប់រំដ៏ល្អបំផុតគឺចេញមកពី វិប​ (អ៊ីនធឺណែត)



"៥ឆ្នាំទៅមុខអ្នកនឹងអាចសែ្វងរកដោយសេរីនូវការបង្រៀនដ៏ល្អបំផុតនៅលើពិភពលោកតាមរយះវិប​ (អ៊ីនធឺណែត)​ " លោក Bill Gates ថ្លែងនៅក្នុង​សន្និសិទ្ធ Techonomy នាទីក្រុង Lake Tahoe រដ្ធ Califonia កាលពីថ្ងៃម្សិលមិញ។​លោកបន្តទៀតថា "វានឹងប្រសើរជាងសាកលវិទ្យាល័យណាទាំងអស់"។

ប៉ុន្តែលោកនៅតែគិតថា គ្រឹះស្ថានសិក្សាកំរិតដំបូងមានសារះសំខាន់ចំពោះកុមារ។ ​កុមារទាំងនោះនិងចំនាយពេលរហូតដល់ ៨០ភាគរយផ្តោតលើការសិក្សាដោយសារពួកគេមិនអាចធ្វើស្វ័យសិក្សានោះទេ។​



លោកនិយាយលេងសើចថាសម្រាប់សាកលវិទ្យាល័យមិនចាំបាច់ត្រូវការទីតាំងធំនោះទេ លើកលែងតែធ្វើការជប់លៀង។

ចំនុចសំខានដែលលោកចង់បង្ហាញគឺថាវាជាការចំណាញច្រើននិងពិបាកណាស់ក្នុងការសិក្សាថ្នាក់ឧត្តម។  ហើយក្នុងពេលខាងមុខសាកលវិទ្យាល័យទាំងនោះនឹងចុះខ្សោយ ៥ដងបើប្រៀបនិងពេលបច្ចុប្បន្ន។

ចុងបញ្ចប់លោកបញ្ជាក់ថា បច្ចេកវិទ្យាគឺជាមធ្យោបាយតែមួយដែលអាចគ្រប់គ្រងការអប់រំជាមានស្ថេរភាព និងរីកចម្រើនបាន៕

ប្រភព៖​ TechCrunch

No comments:

Post a Comment

Note: Only a member of this blog may post a comment.