Saturday, August 7, 2010

Sean Parker៖​ Facebook នឹងនៅតែជាបណ្តាញទំនាក់ទំនងសាធារណះដ៏សំខាន់ក្នុងរយះពេល១០ឆ្នាំទៅមុខ



កាលពីម្សិលមិញនៅក្នុង​សន្និសិទ្ធ Techonomy នាទីក្រុង Lake Tahoe រដ្ធ Califonia។​ លោក David Kirkpatrick ធ្វើការសន្ទនាជាមួយនឹងលោក Reid Hoffman នឹង លោក Sean Parker អំពីអ្វីថ្មីបន្ទាប់ពី ​បណ្តាញទំនាក់ទំនងសាធារណះ​ ជាពិសេស​ Facebook។

លោក Parker ឆ្លើយលេងសើចភា្លមថា "បើខ្ញុំអាចឆ្លើយសំនួរនេះបាន​ លុះត្រាខ្ញុំប្រហែលជាកំពុងធ្វើការជាមួយបណ្តាញសាធារណះទាំងនោះហើយ"។​ ប៉ុន្តែលោកបញ្ជាក់ថាគំនិតដែលថានឹងមានការគិតឃើញថាបច្ចេកវិទ្យាមានតែមួយនោះគឺមិនត្រឹមត្រូវទេ។​  គំនិតដែលថាអ្វីៗផ្សេងទៀតនឹងមកបន្តបន្ទាប់និងសម្លាប់បច្ចេកវិទ្យាក្រោយៗនោះមានប្រភពពីសារពត៌មាន។



គាត់បានបន្តទៀតថា៖ វាច្បាស់ណាស់ថានឹងមានអ្វីផ្សេងទៀត​(បច្ចេកវិទ្យា)និងមកដល់ពិភព Digital ក្នុងរយះពេល១០ឆ្នាំខាងមុខ។ ប៉ុន្តែគាត់មិនគិតថាវានឹងមានការផ្លាស់ប្តូរច្រើននោះទេចំពោះ Facebook  ក្នុងរយះពេលនេះ។ អះអាងបែបនេះដោយហេតុថាបណ្តាញទំនាក់ទំនងសាធារណះផ្សេងៗទៀតក៏ស្ថិតនៅក្នុងទំនោរតែមួយដែល។

Hoffman បានថ្លែងផងដែរថា គាត់មិនគិតថា បណ្តាញទំនាក់ទំនងសាធារណះ​នឹងអស់ប្រជាប្រិយក្នុងរយះពេល១០ឆ្នាំខាងមុខនេះ។ "យើងរស់នៅក្នុងសង្គមបណ្តាញទំនាក់ទំនងសាធារណះ"​ គាត់បញ្ជាក់។

ប្រភព៖  TechCrunch






គេហទំព័រ: facebook.com
ទីតាំង:​ Palo Alto, California, សហរដ្ធអាមេរិច
រកឃើញ: ១​ កុម្ភះ ២០០៤
ទុន: $836​ លាន
Facebook​ គឺជាបណ្តាញទំនាក់ទំនងសាធារណះធំជាងគេលើពិភពលោក​ ជាមួយអ្នកប្រើប្រាស់ច្រើនជា ៥០០លាននាក់

No comments:

Post a Comment

Note: Only a member of this blog may post a comment.