Thursday, August 19, 2010

មានការលេចឭអំពី Chrome OS tablet នឹងបង្ហាញខ្លួននៅថែ្ង ២៦​​ ខែវិច្ចិកាខាងមុន​ (ប្រភពមិនផ្លូវការណ៍)



យើងកំពុងរង់ចាំយ៉ាងយូរនិងអន្ទះសាចំពោះការប្រកាសរបស់ក្រុមហ៊ុន Google ដែលនឹងផ្សព្ធផ្សាយ ជា​ផ្លូវការណ៍នៃការមកដល់របស់ ​Android Tablet ហើយពេលខ្លះយើងសឹងតែនិងភ្លេចទៅទៀត។​ ប៉ុន្តែពេលនេះយើងបានឭ​អំពីប្រព័ន្ធដំណើរការណ៍​ Chrome OS ថានឹងបង្ហាញខ្លួនលើឆាកជាមួយនឹង ក្រុមហ៊ុន Verizon (ក្រុមហ៊ុនផ្តល់សេវាទូរសព្ទនិងអ៊ីនធឺណែតរបស់អាមេរិច)​មុខពេលបុណ្យឈប់ សំរាក់នាពេលខាងមុខ។ ការសម្ពោធនៅថ្ងៃសុក្រ២៦​​ ខែវិច្ចិកា​ ទំនងជាធ្វើឡើងដោយផ្តល់ជូន អតិថិជននៅក្នុងតម្លៃថោកឬក៏អាចផ្តល់ជូនដោយមិនគិតថ្លៃ​។​ Android Tablet នេះគឺជាឧបករណ៍ សម្រាប់បើកមើលវិបសាយ វានឹងប្រសើរជាង iPad ដែលតម្លៃចាប់ផ្តើមពី $499។​ (ទំនងជាលោកអ្នក នឹងត្រូវប្រើដោយមានកិច្ចសន្យាជាមួយ​ Verizon)។

យើងនឹងធ្វើការតាមដានរកការពិតរបស់វានាប៉ុន្មានខែបន្តរបន្ទាប់ខាងមុខនេះ។

ប្រភព៖ Engadget

No comments:

Post a Comment

Note: Only a member of this blog may post a comment.