Monday, August 30, 2010

iPad នៅតែស្ថិតក្នុងលំដាប់ទី១ នៃ tablet (កុំព្យូទ័របន្ទះ)រហូតដល់ឆ្នាំ២០១២

ផលិតផល Tablet PC កុំព្យូទ័របន្ទះផ្សេងមានលក់លើទីផ្សារ


យោងតាមរបាយការណ៍ពី iSuppli បានអោយដឹងថាផលិតផល iPad របស់ Appleនឹងនៅតែបន្តការ ត្រួតត្រាលើទីផ្សារ tablet (កុំព្យូទ័របន្ទះ) រហូតដល់ឆ្នាំ​ ២០១២។​ នេះមានន័យថានៅមិនទាន់មានគូរ ប្រកួតប្រជែងដែលអាចដណ្តើមជ័យជំនិះពី Apple iPad នូវឡើយទេ។​ បើទោះបីជាមានក្រុមហ៊ុន ព្យាយាមប្រកួតប្រជែងជាមួយ iPad ក៏ដោយ​ ក៏ការប្រឹងប្រែងទាំងនោះមិនមានផ្តល់លទ្ធផលស្មើនឹង ការចំនួនការលក់របស់ iPad ដែរ។

នាចុងឆ្នាំនេះ iPad នឹងត្រូវបានគេប៉ាន់ប្រមានថានឹងក្លាយជាអ្នកគ្រប់គ្រង់លើចំនែកទីផ្សារ​ tablet (កុំព្យូទ័របន្ទះ)ប្រមាន ៧៤​.១​ភាគរយ។ ហើយចំនែកទីផ្សារផ្សេងទៀតធ្លាក់លើផលិតផលផ្សេង ទៀត។ ការព្យាករណ៍សម្រាប់ឆ្នាំក្រោយបង្ហាញថា iPad នៅអាចរក្សាចំនែកទីផ្សារប្រហែលជា ៧០.៤ ភាគរយបើទោះជាធ្លាក់ចុះបន្តិចក៏ដោយប៉ុន្តែការលក់នៅតែល្អសម្រាប់ Apple។



សម្រាប់ក្រុមហ៊ុនផ្សេងទៀតត្រូវរងចាំឲទំនោរនៃ iPad ធ្លាក់ចុះសិនទើបអាចបង្កើនការលក់របស់ខ្លួន​។​ ការភ័យខ្លាច់របស់ Apple គឹ HP (Hewlett-Packard) ដែលនឹងអាចនាំមកនូវផលិតផលថ្មីរបស់ខ្លួននា ឆ្នាំក្រោយនេះ។ មូលហេតុនោះមកពី HP បានទិញយកក្រុមហ៊ុន Palm ដែលផលិត WebOS ។ មួយវិញទៀតប្រទេសឥណ្ឌាប្រកាសថានឹងចេញ tablet (កុំព្យូទ័របន្ទះ)របស់ខ្លួនក្នុងតំលៃ ៣៥ ដុល្លា​ ដែលមិនទាន់បង្ហាញពីលក្ខណះសម្បត្តិនៅឡើយទេ។ ផលិតផល Lenovo's U1 table/laptop ដែល គ្រោងចេញលក់ឆ្នាំនេះបានមកដល់ធ្នើរ ហើយដែលកំពុងត្រូវទទួលការរិះគន់អំពីល្បឿន ត្រូវបានគេ និយាយថាមិនមានជា iPad៕


ប្រភព​ ៖​ Google Tech News

No comments:

Post a Comment

Note: Only a member of this blog may post a comment.