Tuesday, August 31, 2010

MySpace ព្យាយាមបំពុល​​​ Facebook តាមរយះ Sync (ការចម្លងដោយស្វ័យប្រវត្តិ)



Myspace
កំពុងបញ្ចេញផលិតផលថ្មីមួយឈ្មោះ Facebook sync នៅថ្ងៃនេះ ដែលផលិតផលថ្មីនេះ និងអនុញ្ញាតិអោយអ្នកប្រើប្រាស់ MySpace អាចធ្វើការចម្លងរាល់ការ Update Status ទៅកាន់ទំព័រ ឬ ប្រវត្តិ Facebook របស់ខ្លួន។​ ដូចគ្នានេះដែរមានផលិតផលចម្លងរាល់ការ Update Status ទៅកាន់ Twitter ផងដែរ។

នៅពេលលោកអ្នកភ្ជាប់ផលិតផលថ្មីនេះ លោកអ្នកអាចធ្វើការ Update Status លើ MySpace នោះវា​នឹងធ្វើការ Update Status ​ ដោយស្វ័យប្រវត្តិនៅលើ Facebook ទៅកាន់មិត្តរបស់លោកអ្នកទាំងអស់។ ចំនុចឆ្នះរបស់ MySpace គឺនៅត្រង់ការកើនឡើងនៃចំនួនអ្នកតន្រ្តីនៅលើកម្មវិធីរបស់ខ្លួន ដែលពួកគេ អាចចែករំលែក Status បានទាំងពីរ។



វាមិនមានជាការចម្លងទាំងសងខាងនោះទេ មានន័យថា នៅពេលលោកអ្នក Update Status នៅលើ Facebook វាមិនធ្វើការ Update Status នៅលើ MySpace នោះទេ។​​ យ៉ាងណាមិញ នៅ​ពេល វាអាចធ្វើការចម្លងទាំងសងខាងនោះ នឹងមានការ Update Status កាន់តែច្រើនឡើងៗ ។​ យើងសង្កេតឃើញថា Yahoo បានភ្ជាប់ខ្លួនទៅកាន់ Facebook ចម្នែកឯ AOL បានភ្ជាប់ខ្លួនទៅកាន់ Twitter និង​ Facebook សម្រាប់កម្មវិធី Chat របស់ខ្លួន AIM ជាមួយការចម្លងទាំងសងខាង.



ប្រភព ៖​ Google News

No comments:

Post a Comment

Note: Only a member of this blog may post a comment.