Thursday, September 2, 2010

iPod បង្ហាញមុខសារជាថ្មីសម្រាប់ ២០១០ (iPod Touch, Nano, Shuffle)

Jobs បង្ហាញពីតម្លៃនៃ​ iPod ស៊េរីថ្មីបំផុត

កាលពីយប់មិញនេះនៅមជ្ឈមណ្ឌល Yerba Buena ក្រុង San Francisco សហរដ្ធអាមេរិច ក្រុមហ៊ុន Apple បាន បង្ហាញនូវផលិតសម្រាប់តន្រ្តីថ្មីៗ​របស់ខ្លួនដែលរាប់បញ្ចូលទាំង iPod touch, Nano, Shuffle រហូតដល់ Apple TV។

iPod Touch ជំនាន់ថ្មី ២០១០


ផលិតផលដែលគេចាប់អារម្មណ៍បំផុតគឺ iPod Touch ។​​

មានការកែរលំអរពីរយ៉ាង​ដែលគួរឲកត់សំគាល់សម្រាប់ផលិតផលនេះគឺ Retina screen (បច្ចេកវិទ្យាអេក្រង់ថ្មីភ្លឺ​ច្បាស់ដែលមានលើ iPhone4) និង កាំមេរ៉ាពីមុខនិងក្រោយអាចថតរូបភាពនិងវីដឺអូរ​ប្រើសម្រាប់ជាមួយ Facetime កម្មវិធីថ្មីសន្ទនា​មើលឃើញមុខគ្នាតាមរយះ​ប្រព័ន្ធ​ Wifi។​​ ចំពោះអេក្រង់មានលក្ខណះសម្បត្តិដូចជា 960*640​ pixels ហើយខ្នាតអេក្រង់ 3.5" ដូច​និង iPhone4 ដែរ​។​ សម្រាប់កាំម៉េរាខាងក្រោយអាចផត​វីដឺអូរបាន 720p ប៉ុន្តែអាចថត​​រូបភាពបាន 960*720 pixels ចំនែកកាំម៉េរាខាងមុងអាចថតបានទំហំប៉ុន VGA។ កម្រាស់ក៏ស្តើងជាងមុន

iPod Touch នេះបំពាក់ A4 processor និង​មានទំហំរហូតដល់​ 64GB ជាមួយនិង Sensor ដូចជា Gyro Accelerometer និង Microphone។​ ប៉ុន្តែយើងសង្កេតឃើញថាមិនមាន 3G និង​ GPS។​ ចំពោះកម្មវិធី Facetime អាចប្រើបានជាមួយ​​ iPod touch និង​ iPhone។​

 សូមទស្សនាវីដឺអូរខាងក្រោម


លោក​ Jobs បញ្ជាក់ផងដែរថា iPod Touch ជាឧបករណ៍លេងហ្គេមលក់ដាច់ជាងគេ​បើប្រៀបនិង Nintendo និង Sony។​ ហើយកម្មវិធី iOS 4.2 សម្រាប់ iPad, iPod Touch និង​​ ទូរស័ព្ទ​ iPhone មិនមានដាក់អោយ​ download នាខែវិច្ចិកាខាងមុខនេះ។

ប្រភព៖ FIF's Teams

No comments:

Post a Comment

Note: Only a member of this blog may post a comment.